លោក ឈាង វុន ៖ ឈ្មោះ គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ប្រើ​បាន​ទៀតឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ រដ្ឋសភា បានសម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល បើកផ្លូវ​ឱ្យ​អ្នក​ជាប់​បម្រាម​នយោបាយ រួមទាំង អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផង ដែរ​មាន​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​នោះ ឱ្យទៅ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា​ដើម្បី​បន្ត សិក្សា ឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​អនុម័ត នាពេលខាងមុខ​។​

​យ៉ាងណាក៏ដោយ លោក ឈាង វុន បាន​មានប្រសាសន៍​នៅ​បន្ទាប់ពី​បញ្ចប់​ប្រជុំគណៈអចិន្ត្រៃយ៍ ថា ចំពោះ​ឈ្មោះ គណ បក្ស​សង្គ្រោះ​ជាតិ គឺ​ច្បាប់​នេះ​នឹងមិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកនយោបាយ ដែល​ទទួលបាន​នីតិសម្បទារ ផ្លូវច្បាប់ យកឈ្មោះ គណបក្ស​សង្គ្រោះ​ជាតិ ទៅប្រើ​បានឡើយ ព្រោះ​ឈ្មោះ​នេះ ត្រូវបាន​តុលាការ កំពូល រំលាយចោល​ហើយ​៕