ធ្លាក់​យន្តហោះ​ចម្បាំង​២​គ្រឿង​របស់​អាមេរិក ក្នុង​ឆ្នេរសមុទ្រ​ជប៉ុន បាត់​ខ្លូន​ទាហាន​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2018 ក+ ក-

​ជប៉ុន ៖ ក្រុមមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រាប់ AFP ថា ទាហាន​ម៉ា​រី​ន​អាមេរិក​៦​នាក់​បាន​បាត់​ខ្លួន​បន្ទាប់ពី​យន្តហោះ​យោធា​អាមេរិក​២​គ្រឿង​បាន​ធ្លាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​ប្រតិបត្តិ​ការចុះ​ចាក់​សាំង​នៅ​ឆ្នេរសមុទ្រ​ជប៉ុន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន channel news asia ។​

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​នៅ​ជប៉ុន​បានឱ្យដឹងថា យន្តហោះ​២​គ្រឿង​ដែល​ជួប​ឧ​ប​ទ្ទវេ​ហ​តុ​ខាងលើនេះ​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ធុន F-18 និង​យន្ដហោះ​ផ្ទុក​សាំង C-130 Tanker ត្រូវបាន​ធ្លា​ក់នៅ​ឆ្នេរ​ប្រទេស​ជប៉ុន​នៅ​ម៉ោង​២​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ (​ម៉ោង​ក្នុង​តំបន់​)​។​

​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់ AFP យន្តហោះ​ទាំងពីរ​គ្រឿង​នោះ គឺ​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ព​អាមេរិក Iwakuni នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ ចំណែក​អ្នកនាំពាក្យ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បាន​និយាយថា ម្នាក់​ក្នុងចំណោម​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ជួយសង្គ្រោះ ប៉ុន្ដែ​សមាជិក​ផ្សេងទៀត​នៃ​កង​ម៉ា​រី​ន​ពុំទាន់​ត្រូវបាន​រកឃើញ​នោះទេ​៕