ស៊ីម៉ាក់​ស្នើ​ឲ្យ​ធី​ម៉ាក់​ថៃ បង្ហាញ​ទីតាំង​ឲ្យ​បាន​ច្បាស់​នូវ​ចំណុច ដែល​ចង់​ដោះមីន​នៅតាម តំបន់​ព្រំដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2018 ក+ ក-

​គណៈប្រតិភូ​របស់​ធី​ម៉ាក់ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍ គ្រី​តទី​ខន រ៉ា​ត​សាមី ពូ​ថា​នុ​ន អគ្គនាយក រង ធី​ម៉ាក់​ថៃ បានមក​ទស្សនកិច្ច​នៅ​ស៊ីម៉ាក់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំងពីរ​។ អគ្គនាយក​ស៊ីម៉ាក់ បានស្នើ​ឲ្យ ធី​ម៉ាក់​ថៃ បង្ហាញ​ទីតាំង​ឲ្យ​បានច្បាស់លាស់ ពី​ចំណុច​ដែល​ចង់​ដោះ មីន នៅតាម​តំបន់​ព្រំដែន ដើម្បី​ងាយស្រួល​ស៊ីម៉ាក់ ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​។

​នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នេះ អគ្គនាយករង ធី​ម៉ាក់ លោក ឧ​ត្ត​ម​សេនីយ៍ គ្រី​តទី​ខន រ៉ា​ត​សាមី ពូ​ថា នុ​ន ចង់​អញ្ជើញ​អគ្គនាយក ស៊ីម៉ាក់ ទៅ​ប្រទេស​ថៃ ដើម្បី​ពិភាក្សាគ្នា អំពី​តំបន់​ណា​ដែល​ត្រូវ​បោស សំអាត​មីន នៅតាម​បន្ទាត់ ព្រំដែន​។ យ៉ាងណា ឯកឧត្ដម ហេង រតនា បាន​អះអាងថា សំអាត​មីន មិនមែន​ធ្វើ​រួមគ្នា​នោះទេ តែ​ធ្វើដំណើរ​ទីតាំង​ទាំងឡាយណា ដែល​បាន​ឯកភាពគ្នា​មាន​បោះ បង្គោល ត្រឹមត្រូវ និង​មានការ ឯកភាព​ពី​គណៈកម្មការ​ព្រំដែន​ទើប​មានការ​បោស សម្អាត​៕