លោក រ៉ុង ឈុន ស្នើ​សម្តេច​តេ​ជោ​ទទួលយក​រូបលោក ចូលធ្វើការ​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ការងារ កាលពី​ថ្ងៃទី ៤ ខែធ្នូ បាន​សរសេរ​លិខិត ១​ច្បាប់ ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ឲ្យ​ទទួល​រូបលោក និង​គ្រូបង្រៀន​សរុប​១០​នាក់​ផ្សេងទៀត ឱ្យចូល​បម្រើការ​ងា​រវិ​ញ​ក្រោយ​ពួកគាត់​ត្រូវ​ក្រសួង​អប់រំ​បញ្ឈប់​ពី​ការងារ​កាលពី​ខែមករា ឆ្នាំ ២០១៨​។

​គ្រូបង្រៀន​ចំនួន​១០​នាក់​នោះ មកពី​ខេត្តកំពង់ចាម ព្រះសីហនុ ព្រៃវែង សៀមរាប កំពត និង​បាត់ដំបង ដើម្បី​បាន​ចូល​បម្រើ​ការងារ​វិញ ។ លោក​បញ្ជាក់ថា រូបលោក និង​បុគ្គលិក​អប់រំ​ទាំង ១០ នាក់​ត្រូវបាន​បញ្ឈប់​ក្រោម​ការចោទប្រកាន់ថា បាន​ឈប់​ពី​ការងារ​ដោយ​មិនមាន​ការអនុញ្ញាត និង​បោះបង់​ការងារ​។​

​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រសួង​មិនទាន់​បានទទួល​លិខិត​នោះទេ ប៉ុន្តែ​លោក​ថា លិខិត​នោះ​គឺ​សរសេរ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​៕