ថ្ងៃនេះ ​តុលាការក្រុង​ភ្នំពេញ នឹង​បើក​សវន​កា​រលើ​សំណុំរឿង​មេ​សហជីព​ធំៗ៦​រូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការគ្រោងទុក សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំ​ជម្រុះ​លើ​សំណុំរឿង​ប្រធាន សហជីព​ធំៗ ចំនួន​៦​រូប នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។​

​តាម​លិខិត​របស់លោក លី សុ​ផា​ណា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កោះ អញ្ជើញលោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​ឱ្យ​សហជីព​២​រូប​ក្នុងចំណោម​៦​រូប បានឱ្យដឹងថា ប្រធាន សហជីព​ទាំងនោះ​គឺ លោក អាត់ ធន់​, លោក ម៉ម ញឹម​, លោក ប៉ាវ ស៊ីណា​, លោក ជា មុនី​, លោក រ៉ុង ឈុន និង​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ​។​

​សូម​រំលឹកថា មេ​សហជីព​ទាំងនេះ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បាតុកម្មហិង្សា​ដែល ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ល់ ផ្លូវ​វ៉េងស្រេង កាលពី​អំឡុង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ រហូតដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤៕