ក្រសួងមហាផ្ទៃ ដំឡើង​ឋា​​នន្ត​រ​ស័ក្តិ​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុចំនួន​៧៥​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2018 ក+ ក-

​ព្រះសីហនុ ៖ រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានរៀបចំ​ពិធី​សំណេះ សំ​ណា​ល បំពាក់​ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយយស ប្រគល់​ប័ណ្ណ​ស​សើរ និង​លិខិត​សរសើ ជូន​មន្ត្រី នគរបាលជាតិ​ចំនួន​៧៥​នាក់ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ ក្រោម​អ​ធិ ប​តី ភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន បុគ្គ លិ​ក តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​សេនីយ៍​សតិ​បណ្ឌិត​នេ​ត សាវឿន​អគ្គស្នងការ​នគរ​ជាតិ​។​

​ថ្លែង​ទៅកាន់​អង្គពិធី នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​មានប្រសាសន៍ ផ្តាំផ្ញើ និង​កោស​សរសើរ ចំពោះ​ស្នាដៃ មន្ត្រីនគរបាល​ដែល​ទើបតែ​ទទួលបាន​ឋានន្តរសក្តិ​ថ្មី នាពេលនេះ សូម​យកចិត្ត​ទុក ដាក់​បន្ត​អនុវត្តន៍​ការងារ ដើម្បី​ថែរក្សា​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​៕