ចម្លែក​ណាស់ ! រំលោភ​សម្លាប់​ស្ត្រី​គ ថ្លង់ រួច​យក​សព​ដេក​ឱប ផ្អើល​ពេញ​ស្រុក​គងពិសី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ករណី​ឃាតកម្ម​ដ៏​កម្រ​មួយ​បាន​កើតឡើង ដោយ​ជនសង្ស័យ ធ្វើ​សកម្មភាព​ឡើង​ចាប់រំលោភ​សេពសន្ថៈវៈ​បានសម្រេច​លើ​ស្ត្រី​ពិការ គ ថ្លង់ ម្នាក់ ហើយ​សម្លាប់​យក​សព​ដេក​ឱប បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​អ្នកស្រុក​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ជា​មនុស្ស​កំព្រា​គ្មាន​ឪពុកម្តាយ​រស់នៅ​ម្នាក់ឯង ជីវភាព​ខ្វះខាត មិនតែប៉ុណ្ណោះ ជា​មនុស្ស​ពិការ គ ថ្លង់ និយាយ​មិនកើត ស្ដាប់​អ្វី​មិនឮ ទៀតផង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យ៉ុ​ក សារ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​អ​ន្ទា​វ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ស្ត្រី​រងគ្រោះ យ៉ា សាវ​រី ហៅ​តី អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​ពិការ គ ថ្លង់ រស់នៅ​ភូមិ ឃុំ​ខាងលើ ។

​ប្រភព​ដដែល​បាន​រំលឹក​ហេតុការណ៍ ថា ខណៈដែល​ជនរងគ្រោះ​កំពុងតែ​នៅផ្ទះ​ម្នាក់ឯង ជនសង្ស័យ​ខាងលើ បាន​លបលួច​ឡើង​ទៅលើ​ផ្ទះ​ស្ត្រី​រងគ្រោះ​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ រួច​សម្លាប់​ស្ត្រី​រងគ្រោះ​តែម្តង តែ​ដំណឹង​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ជនសង្ស័យ​គេច​ទៅណា​មិន​រួច ក៏​សំងំ​នៅលើផ្ទះ​យក​សាកសព​ដេក​ឱប រហូតដល់​កម្លាំង​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់ខ្លួនបាន និង​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​បន្ត​តាម​នីតិវិធី​៕