ក្រសួងការពារជាតិ ប្រកាស​ជ្រើសរើស​អង្គរក្ស​ជាង​២០០​នាក់​សម្រាប់​បំពេញ​ក្របខណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​អង្គរក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានប្រកាស​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​ចំនួន ២០៩​នាក់ សម្រាប់​បំពេញ​ក្របខណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​អង្គរក្ស​នៃ​អគ្គបញ្ជាការដ្ឋាន​។

​ការប្រកាស​ជ្រើសរើស​កងកម្លាំង​អង្គរក្ស​នេះ នៅ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ក្របខណ្ឌ​ថ្មី សម្រាប់​បំពេញ​ឲ្យ​បញ្ជាការដ្ឋាន​អង្គរក្ស​។​

​យោងតាម​សេចក្តីសម្រេច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី ការ​គណៈ រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អគ្គ​មេ​បញ្ជា ការ​នៃ​កងយោធពល​ខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្តន៍​សេចក្តីសម្រេច​នេះ​៕