ចាប់​ជនជាតិ​ចិន​៩​នាក់​ករណី​ចែកចាយ​រូបភាព​អាសអាភាស​កុមារ តាម​អ៊ី​ន​ធើ​ណិ​ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2018 ក+ ក-

​ខេត្តសៀមរាប ៖ កាលពី​សប្តាហ៍​កន្លងទៅ​នេះ ជនជាតិ​ចំនួន​៩​នាក់​ស្ថិតក្នុង​វ័យ​ជាង​៣០​ឆ្នាំ ត្រួវបាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន ខណៈ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​បទល្មើស​ចំនួន​៣​កន្លែង​ផ្សេង​ពីគ្នា​ក្នុង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នី​ង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅលើ​ទីតាំង ទី​១-​ផ្ទះ​លេខ E២១ បុរី​អាក់​ខេ​ត ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប ដោយ​ឃាត់ខ្លួន​មនុស្ស​០១​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។ ២-​ផ្ទះ​វីឡា​ជួល ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប ឃាត់ខ្លួន​មនុស្ស ០៥​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន និង​ទី​៣-​បន្ទប់​លេខ​៣០៥ ផ្ទះសំណាក់​មហា​មាន ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្ត សៀមរាប ឃាត់ខ្លួន​មនុស្ស​០៣​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៩​នាក់ ត្រូវបាន​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕