​កោះ​តៃវ៉ាន់ នឹង​ដំណើរការ​គោលនយោបាយ​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២​បន្ទាប់ពី​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2018 ក+ ក-

​តៃវ៉ាន់ ៖ មេដឹកនាំ​វិទ្យាស្ថាន​តៃវ៉ាន់ Lai Ching-te បាន​ប្តា​ប់​កាសែត​ក្នុងស្រុក​ថា ចាប់ពី​ឆ្នាំក្រោយ​ទៅ តំបន់​ដែនដី​នេះ​នឹង​ចាប់ដំណើរការ​គោលនយោបាយ​យក​ភាសា​អង់គ្លេស​ធ្វើជា​ភាសាផ្លូវការ​ទី​២​បន្ទាប់ពី​ភាសា​ចិន សំដៅ​គោលបំណង​ប្រកួតប្រជែង​អន្ដរជាតិ​។​

​លោក​Lai ឱ្យដឹងថា រដ្ឋអំណាច​នឹង​ឆ្ពោះទៅកាន់​គោលដៅ​ធ្វើឱ្យ​តៃវ៉ាន់​ក្លាយជា​ដែនដី​ទ្វេ​ភាសា​។ បច្ចុប្បន្ននេះ​ស្ថាប័ន​អប់រំ​តៃវ៉ាន់​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​អំពី​កម្មវិធី​និង​វិធានការ​អនុវត្ត​គោលនយោបាយ​ថ្មី​នេះ​។​

​លោក​ឱ្យដឹងថា ពេល​នៅ​ធ្វើជា​ចៅហ្វាយក្រុង តៃ​ណាន លោក​បាន​ចំណាយពេល​មួយ​ទសវត្ស​ដើម្បី​អនុវត្តន៍​គោលនយោបាយ ចាត់ទុក​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ​ទី​២ សម្រាប់​ទីក្រុង​នេះ ហើយ​ត្រូវបាន​ពលរដ្ឋ​ក្នុង​តំបន់​ទទួល​ស្វាគមន៍​។ តាម​លោក គោលនយោបាយ​ថ្មី​នេះ នឹង​ជួយ​លុបចោល​របាំង​ភាសា​សម្រាប់​ពលរដ្ឋ​តៃវ៉ាន់ ពេល​ទៅ​រៀន​នៅក្រៅ​ប្រទេស ឬ​រកស៊ី​ជាមួយ​បរទេស​៕