រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ណែនាំ​ឲ្យបញ្ចប់​ការ​រៀបចំ​បុណ្យ​សមុទ្រ​ត្រឹម​ថ្ងៃទី​១២ ធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​កោះកុង ៖ ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ពិធីបុណ្យ​សមុទ្រ​ឲ្យ​កាន់តែ​ទាក់ទាញ​បន្ថែមទៀត​ដល់​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ណែនាំ ដល់​អនុគណៈកម្មការ​ព​ន្លឿ​ន​ការងារ​មួយ ចំនួន​ដែល​សេសសល់ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ត្រួត ពិនិត្យ រៀបចំ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ លើក​ទី​៧ នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។

សូមបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ឆ្នាំ​២០១៨ នៅ​ខេត្ត កោះកុង ត្រូវបាន​ប្រមុខ​ក្រសួង ទេសចរណ៍​ព្យាករណ៍​ថា ភ្ញៀវ​ចូលរួម​ប្រមាណ​ជា​៩​ម៉ឺ​នាក់ មាន​កំណើន​កើនឡើង​៣០% បើ​ធៀប និង​បុ​ទ្រ​នៅ ខេត្តកោះកុង ឆ្នាំ​២០១៤​កន្លងទៅ​ដែលមាន​អ្នក​រួម​ជាង​៦​ម៉ឺន​នាក់​៕  ( រូបតំណាងពីបុណ្យសមុទ្រ )