បង្ក្រាប​ទី​តាង​ល្បែង​ហ្គេម​បាញ់​ត្រី នៅ​ក្បាលថ្នល់​ឃាត់ខ្លួន​១២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុម​អ្នកញៀន​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ចំនួន​១២​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ រួមជាមួយ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន ២​ទូ និង​សម្ភារៈ​មួយចំនួន ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាល​ថ្នាល់ តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ក្រោយពី​បញ្ចប់​កិច្ចប្រតិបត្តិការ​ណ៍​ខាងលើនេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ បានប្រគល់ ក្រុម​អ្នកញៀន​ល្បែង​ខុសច្បាប់​ទាំង​១២​នាក់ និង​វត្ថុតាង​ខាងលើ ឲ្យ​ទៅ​កម្លាំង​ការិយាល័យ ព្រហ្ម ទណ្ឌកំ​រិត​ស្រាល ដើម្បី​កសាង​សុំ​ណុំ​រឿង​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕