ស្រា​ស្រវឹង​ជោកជាំ ដក​កាំភ្លើង​បាញ់​មេឃ​១​គ្រាប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​មួយរូប​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក ស៊ូ​រូស ពាក់​ស្លាក​លេខ​នគរបាល ហើយ មក​ឈប់​ម៉ូតូ​នៅ​ម្តុំ​ផ្លូវ​ទៅ​វត្ត​ទួល មិនដឹងថា​មាន​មូលហេតុ​អី​នោះទេ ស្រាប់តែ​ដក​កាំភ្លើងខ្លី​បាញ់​មួយ គ្រាប់ តែ​ត្រូវបាន​សមត្ថកិច្ច​មកឃាត់​ខ្លួន​ភ្លាមៗ​តែម្តង នៅវេលា​ម៉ោង ១០​និង ៣០​នាទី​យប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​99R​នៅ​ចំណុច​ផ្លូវ​ទៅ​វត្ត​ទួល ស្ថិតនៅ​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យ៉ាងណាក៏ដោយ ជនសង្ស័យ​ដែលជា​មន្ត្រីនគរបាល រួម​និង​វត្ថុ​តាំង ត្រូវបាន សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន់​ខ្លួន​ទៅកាន់​តុលារ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ មិនអាច​អនុញ្ញាត ឲ្យ​មន្ត្រី​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ដើរ​បាញ់បោះ​សេរី​តាម​អំពើ​ចិត្ត​នោះឡើយ​៕