រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃទី​១៣ ខែធ្នូ ដើម្បី​អនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​បក្សនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បានអនុម័ត​លើ របៀបវារៈ មួយចំនួន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និង​បានសម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត សម័យប្រជុំ​រដ្ឋសភា លើក​ទី​១​នីតិកាល​ទី​៦ នៅ ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ​។​

​បើតាម​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​នេះ ឲ្យ​ដឹងថា បុគ្គល​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ការធ្វើ សកម្មភាព​នយោបាយ នឹង​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ បន្ទាប់ពី​ផុត​រយៈពេល​នៃ ការហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​រ ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ ត្រូវបាន​ផ្តល់​នីតិ ស​ម្ប ទា ឡើងវិញ​ដោយ​ព្រះមហាក្សត្រ និង​តាម​ដំណើ​របស់​នាយករដ្ឋមន្ត្រី ។

វិសោធនកម្ម​ច្បាប់​នេះ ក៏មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស នីតិរដ្ឋ ព្រម ទាំង​លើកកម្ពស់​ស្មារតី បង្រួប បង្រួម​ជាតិ​ផងដែរ ៕