ឆ្នាំ​២០១៨ សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ បាន​នាំចេញ​ស្ករត្នោត​ជាង​២៥០​តោន លើស​ឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ ឆ្នាំ​២០១៨ នេះ សមាគម​លើក​កំពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ផលិត​ស្ករត្នោត​បាន​ប្រមាណ​៣០០​តោន លក់​ឲ្យ​ក្រុមហ៊ុននាំចេញ​ទៅ​ក្រៅប្រទេស​ចំនួន ២៥០​តោន កើន​លើស​ឆ្នាំ​មុខ ៥០​តោន​។​

​លោក សំ សារឿន ប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា ឆ្នាំ​២០១៩​ខាងមុខ សមាគម​សង្ឃឹមថា នឹង​បង្កើន​ការផលិត​ស្ករត្នោត​អោយបាន​ច្រើន​លើស​ឆ្នាំ​២០១៨ ដោយ សារ​យើង​បង្កើន​សមាជិក​អ្នក​ឡើងត្នោត​បាន​លើស​ជាង ២០០​គ្រួសារ​។​

​លោក​បញ្ជាក់ថា ស្ករត្នោត​ខេត្តកំពង់ស្ពឺ ជា​ស្ករ​ដែល​ធ្វើឡើង​តាម​លក្ខណ​:​ធម្មជាតិ​បែប​បូរាណ​មិន​ដាក់​សារជាតិ​គីមី​ទេ​។ ស្ករ​នេះ មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ច្នៃ​នាំចេញ​លក់​នៅ​សហគម​អឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េ និង​អាមេរិក​ជាដើម​។ បច្ចុប្បន្ន គេ​អាច​ទាញ​ស្ករ​លើ​ដើមត្នោត​ប្រមាណ​៣០០​ដើម ស្ថិត នៅ​ស្រុក​ឧ​ត្តុ​ង្គ​. ថ្ពង​. អង្គស្នួល​. និង​ស្រុក​សំរោង​ទង ជាដើម​៕