ផ្លូវបំបែក​ពី​ស្រែអំបិល​ទៅ​ទី​រួម​ខេត្តកោះកុង ចម្ងាយ​១៥០​គ​.​ម​.​បាន​ជួសជុល​រួចហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​កោះកុង ៖ បើតាម​ការបញ្ជាក់​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹងថា ការជួសជុល​ផ្លូវជាតិ​លេខ​៤៨ នេះ គឺ​បន្ទាប់ពី​ផ្លូវ​ប្រវែង​៦៣​គីឡូ ម៉ែត្រ បាន​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង និង​ការដឹកជញ្ជូន​លើស​ទម្ងន់ រួមទាំង កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ប្រវែង​៦៣​គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកចេញជា ៩១​កំណាត់ ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំៗ​ចំនួន​៣ រួមមាន ៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយក ដ្ឋា​ន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​៕