កូនប្រុស​របស់​សម្តេច ទៀ បាញ់ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​ត្រាស់បង្គាប់​តែងតាំង​លោក ទៀ សីហា ជា​កូនប្រុស​របស់​សម្តេច ទៀ បាញ់ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ជំនួស លោក ឃឹម ប៊ុន​សុង​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា លោក យឹម ប៊ុន​សុង នឹងត្រូវ​មក​បម្រើ​ការងារ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ វិញ​។​

​គួររំឭកថា លោក ទៀ សីហា ដែលជា​កូនប្រុស​សម្ដេច ទៀ បាញ់ កាលពី​ខែ សីហា ឆ្នាំ​២០១៧ ត្រូវបានតែងតាំង​ជា​អភិបាលរង ខេត្តសៀមរាប ហើយ​ពេលនេះ ត្រូវបានតែងតាំង​ដំឡើង​ឋានៈ​ជា​អភិបាល​សៀមរាប តែម្តង​៕