ក្រសួងការបរទេស​ក​ម្ពុ​ជា បដិសេធ​ការចោទប្រកាន់​របស់​កា​សែត ឌឺ​ខេ​ម​បូ​ឌា​ដេលី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១០ ខែធ្នូ នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បដិសេធ​ការចោទប្រកាន់​របស់​កា​សែត ឌឺ​ខេ​ម​បូ​ឌា​ដេលី ដែល​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់ខ្លួន ដោយ សារ​តែ​ជំហរ​រិះគន់​រដ្ឋាភិបាល​។

​ក្រសួងការបរទេស​ប​ន្ត​ថា នេះ​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ការពិត និង​គ្មាន​សច្ចភាព​នោះឡើយ ។​ក្នុង​លិខិត​ក្រសួងការបរទេស បាន​បញ្ជាក់ថា អង្គភាព​កាសែត ឌឺ​ខេ​ម​បូ​ឌា ដេលី ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​បរទេស​ជាច្រើន ដែល​បាន​អនុវត្តតាម​ទាំងស្រុង​ចំពោះ​ច្បាប់​ជា​ធរមាន បាន​បន្ត​ប្រតិបត្តិការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​របស់ខ្លួន ដោយ​គ្មាន​ការរំខាន​។​

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស ក៏​រំលឹក​ផងដែរ​ថា យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ សារព័ត៌មាន ឌឺ​ខេ​ម​បូ​ឌា​ដេលី បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០០៧ មក ដោយ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​នោះឡើយ​៕