លោក ឈាង វុន ពន្យល់​ពីបទ​ល្មើស​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឈាង វុន ប្រធាន​គណៈកម្មាការ​ទី​៥ នៃ​រដ្ឋសភា និង​ជា​សមាជិក​គណៈ​
​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ពន្យល់ថា “​ករណី​លោក កឹម សុខា គឺមាន​ពីរ​
​ករណី​។ ទី​១. ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ពី​ការឃុបឃិត​ជាមួយ​បរទេស គេ​យក​ច្បាប់ព្រហ្មទណ្ឌ​មក​អនុវត្ត និង​ទី​២ គាត់​ជា​អតីត​អ្នកដឹកនាំ​របស់​គណបក្ស​នយោបាយ ដែល​ត្រូវបាន​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ​”​។​

​លោក​បន្ដថា “​ករណី​ពីរ​នេះ ចែក​ឲ្យ​ដាច់ពីគ្នា​។ បើសិនជា​យើង​ធ្វើ​ច្បាប់​នេះ គឺ​យើង​ធ្វើ​ច្បាប់​ទៅ​ឲ្យ​តែ​១១៧​នាក់​នោះ​រួចខ្លួន​… ប៉ុន្តែ​រឿង​ចោទប្រកាន់​លោក កឹម សុខា ជា​រឿង​ដាច់ដោយឡែក​មួយទៀត ជា​រឿង​ដែល​តុលាការ​នៅតែ​តាមដាន​ស៊ើបអង្កេត បន្ត​នៅឡើយ វា​ខុសពី​ច្បាប់​គណបក្សនយោបាយ ក្នុង​មាត្រា ៤៥​ថ្មី (​ស្ទួន​)”​។​

​សូមជម្រាបថា ការបញ្ជាក់​របស់លោក ឈាង វុង យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នេះ​៕