សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់ មកពី​រោងចក្រ​សហ គ្រាស​ចំនួន​២៣ ដែល​បាន​រៀបចំឡើង​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។

​បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន​២២៨ មាន​កម្មករ និយោជិត ១០២,៧៣៦​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ២៤៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​មាន​ចំនួន​១០៩ មាន​កម្មករ និយោជិត​ចំនួន ៩៦.៥៤៧​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ២៣២​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​គួរ​ជម្រាប​ថា ពិធី​សំណេះសំណាល​នៅថ្ងៃនេះ គឺជា​ជំនួប​លើក​ទី​៥​ហើយ នៅក្នុង​ខេត្តកំពង់ស្ពឺ​។ បើតាម​គម្រោង​របស់​ស​ម្តេច​តេ​ជោ នៅសល់​ជំនួប​ចំនួន​១​លើក​ទៀត ទើប​បញ្ចប់​ជុំ​ទី​១ បៅ​ក្នុង​ខេត្ត កំពង់ស្ពឺ​នេះ​៕