ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១ ខែធ្នូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង ចំ​នួ​១០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសស្រាល​៤​នាក់ និង​របួសធ្ងន់​៧​នាក់​។

​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន ១១​គ្រឿង​, រថយន្ត​តូច ៣​គ្រឿង និង​រថយន្ដ​ធុន​ធំ ៤​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរ ណ៍ រួមមាន មិន​ប្រកាន់​ស្ដាំ​, ប្រជែង និង​មិន​គោរព​សិទ្ធិ​។​

​សូមបញ្ជាក់ថា រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នេះ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១១១​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥០​នាក់​, របួសធ្ងន់​៩៨​នាក់ និង​របួសស្រាល​៤៤​នាក់​៕