លោក យន្ត មីន ព្រមាន​ចាត់វិធានការ​ក្តៅ​លើ​ការ​ដ្ខា​ន​សំណង់​ដែល​រំលោភបំពាន​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ព្រះសីហនុ ៖ អភិបាល​ព្រះសីហនុ បាន​ព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ការដ្ឋាន​សំណង់​ទាំងឡាយណា ដែល​មិន​គោរព​តាម​លក្ខណៈ​បទដ្ឋាន ហើយ​បាន​បង្ក​ឲ្យ ប៉ះ ពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់​សា​ធារ ណៈ​។​

​អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមាន​បែបនេះ​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ នា​រសៀល ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​មន្ត្រីក្រោមឱវាទ​មកពី​គ្រប់​មន្ទីរ អង្គភាព ជាច្រើនរូប​ចូលរួម​ផងដែរ​។​

​លោក យន្ត មីន មានប្រសាសន៍ថា​៖ កន្លងមក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចំណាយពេល​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​តែមាន​ម្ចាស់​ការដ្ឋាន​សំណង់​ខ្លះ​ហាក់​មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​សោះ​។​ហេតុនេះ​ចាប់ពី​ថ្ងៃទី​២០​ខែធ្នូ​២០១៨​នេះ​តទៅ​នឹង​ប្រើ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​តែម្តង​ដើម្បី​ចាត់ការ​ដោយ​លែង​យោគយល់​ទៀតឡើយ​។ ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បាន​រំលឹក​អោយ​មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រួមគ្នា​បំពេញការងារ​នេះ​អោយបាន​ពេញដៃពេញជើង​ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់​៕