ប៉ូលិស​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្រោយ​ធ្វើ​សកម្មភាព​
​ឆក់​ទូរស័ព្ទដៃ​បានសម្រេច កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូ​៣០​ម៉ែត ស្ថិតនៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​

​ជនរងគ្រោះ​ឈ្មោះ ម៉ី ស៊ុន​ហៀ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១​ឈ្មោះ សុន រតនៈ ហៅ ខ្នា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ទី​២​ឈ្មោះ សុខ ប៊ុន​យុទ្ធ​ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង វែង ឃុំ​ព្រៃទទឹង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​បើតាម​សម្ដី​ជនរងគ្រោះ​បាន​ប្រាប់​អោយ​ដឹក​ថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BV-4021 ចេញពីផ្ទះ​ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើ​ដើម្បី​ទៅ​ទិញ​អ៊ី​វ៉ាន់​នៅផ្ទះ​លក់​ចាប់ ហួយ​ក្នុងភូមិ ពេល​ទិញ​អ៊ី​វ៉ាន់​រួច​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ តាមផ្លូវ​បេតុង ពេលដែល​មកដល់​ពាក់​កណ្ដាលផ្លូវ​ស្រាប់តែ​ទូរស័ព្ទ​រោទិ៍ ជនរងគ្រោះ​ក៏បាន​ដក ទូរស័ព្ទដៃ HUAWEI ពណ៌​ខ្មៅ ចេញពី​ហោប៉ៅ​មក​មើល ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FP-6411​ជិះ​មកពី​ក្រោយ​ក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ហើយ​ជិះ​ម៉ូតូ​គិចខ្លួនបាត់ រួចមក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ពងទឹក​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​។​

​ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ក៏​បានឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​៣០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ក៏បាន​ឃាត់ខ្លួន​ឈ្មោះ សុខ ប៊ុន​យុទ្ធ​ថន បាន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ពងទឹក និង​បន្តទៅ​ឃាត់​ខ្លួ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សុន រតនៈ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ១.​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក HUAWEI ពណ៌​ខ្មៅ (​របស់​ជនរងគ្រោះ​) ចំនួន​០១​គ្រឿង ២.​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ មួយគ្រឿង​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ពងទឹក​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕