រដ្ឋាភិបាល កំណត់​នីតិវិធី​បើក​បៀវត្សរ៍​២​សបា្តហ៍​ម្តង ចាប់ពី​ឆ្នាំ​២០១៩ តទៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១២ ធ្នូ ឆ្នាំ​២០១៨​នេះ បានចេញ​សារាចរ​ស្តីពី​ការកំណត់​នីតិវិធី​សម្រាប់​ការបើកប្រាក់​បៀវត្ស រៀងរាល់ ២​សបា្តហ៍​ម្តង ក្នុង​ខែ​នីមួយៗ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ចាប់ពី​ឆ្នាំ​២០១៩​នេះ តទៅ​។​

​តាម​សារាចរ​នេះ​បញ្ជាក់ថា ដើម្បី​ធានា​ការបើក​ផ្តល់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សា​ធារ ណៈ ផ្សេងទៀត ដែល​ស្ថិតក្នុង​តារាង​បៀវត្សរ៍​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ដោយ​ក្រសួង​មុខ ងារ សាធារណៈ បាន​ឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នៅ​រៀងរាល់​២​សប្តាហ៍​ម្តង​ក្នុង​ខែ​នីមួយៗ​។​

​រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​ដល់​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រៀបចំ​បើកប្រាក់​បៀវត្សរ៍​លើក​ទី​១ ឲ្យ​បាន​ទាន់​ក្នុង​សប្តាហ៍​ទី​២ និង​លើក​ទី​២ ឲ្យ​បាន​ទាន់​ក្នុង​សប្តាហ៍​ទី​៤៕