​សម្តេច​តេ​ជោ ជំរុញ​ឲ្យ​សិក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​ក្រៅ​ប្រ​ព័​ន្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងឱកាស​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ កម្មក​កម្មការិនី​នៅ​ស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ​ជិត​២​ម៉ឺន​នាក់ នា​ថ្ងៃទី​១២ ខែធ្នូ​នេះ បាន​ជំរុញ​អោយ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សិក្សា​ល​ទ្ឋ​ភាព​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់ វិស័យ​សំណង់ ការដ្ឋាន​កសិកម្ម សេវាកម្ម និង​អ្នកធ្វើការ​តាម​ផ្ទះ​តប​តាម​សំ ណើ​មេដឹកនាំ​សហជីព​ធំៗ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែធ្នូ កន្លងមកនេះ​។

​បើតាម​សម្តេច​តេ​ជោ ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​កម្មការិនី​បំរើ​ការងារ​ក្រៅ​ប្រ​ព័​ន្ឋ ជា​យន្តការ​រួមចំណែក​របស់​រាជរដ្ឋាភិបាល​ក្នុង​បញ្ជៀ​ស​ការកេងប្រវ័ញ្ច កំលាំង​ពលកម្ម និង​ដើម្បី​ផ្តល់​ល​ទ្ឋ​ភាព​មួយ​អោយ​រាជរដ្ឋាភិបាល​អាច​ដឹង​ពី​ចំណូល​របស់​ពលរដ្ឋ ព្រមទាំង​អាចដាក់​ចេញ​វិធានការ​ចាំបាច់​នានា​ដើម្បី​ធានា​ផ្តល់​ផលប្រយោជន៍​ជារួម​ដល់​ពួកគេ​ផងដែរ​។

​តាមរយៈ​លិខិត​អបអរសាទរ​របស់​ក្រុម​សហជីព​ធំៗ​នៅ​កម្ពុជា ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ កន្លងមកនេះ បានស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យជួយ​ដោះស្រាយ​បញ្ហា​ធំៗ ៦​ចំណុច ក្នុងនោះ​ក្រុម​សហជីព​បានស្នើ​ឱ្យ​រាជរដ្ឋាភិបាល កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​សំណង់​និង​សេវាកម្ម​ផងដែរ​៕