ថ្ងៃនេះ រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់ដើម្បី​បើកផ្លូវ​ដល់​អ្នកជា​ប់ប​ម្រាម​នយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ នឹង​បើក​សម័យ ប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​សំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្ស នយោបាយ​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​) ។ វិ​សោធ​កម្ម​ច្បាប់ នេះ​ក៏មាន​គោលបំណង ពង្រឹង​លទ្ធិ​ប្រជា​ធិ តេ​យ្យ សេរី​ពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី បង្រួបបង្រួម​ជាតិ​ផងដែរ​។

​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​បក្សនយោបាយ ចែងថា បុគ្គល​ដែល​ត្រូវបាន​តុលាការ សម្រេច ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង ករណី​ដែល​បុគ្គល​នោះ ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់ នាយករដ្ឋមន្ត្រី និង​តាម​ការស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»៕