EDC នឹង​ផ្តាច់​ភ្លើង​ពីថ្ងៃ​ទី​១៤ ដល់​១៦ ធ្នូ តាម​តំបន់​មួយចំនួន​នៅ​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​
​ទីកន្លែង និង​ពេលវេលា ដែល​ត្រូវ​ផ្តាច់​ចរន្តអគ្គិសនី មានដូចជា ៖

១. ថ្ងៃទី​១៤ ខែធ្នូ នឹង​ផ្តាច់​ភ្លើង​នៅ​សង្កាត់​វត្តភ្នំ ចោមចៅ​ទី​៣ គីឡូម៉ែត្រ​លេខ​៦ ច្រាំង​ចំរេះ​ទី​១ និង​ច្រាំង​ចំរេះ​ទី​២ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។ ២. ថ្ងៃទី​១៥ ខែធ្នូ នៅ​សង្កាត់​វត្តភ្នំ ឃ្មួញ កា​កាប​ទី​១ កា​កាប​ទី​២ និង​កន្ទោក ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។ ៣. ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នឹង​ផ្តាច់​ភ្លើង​នៅ​សង្កាត់​ដង្កោ ព្រៃ​ស ឃ្មួញ ព្រែក​ព្នៅ និង​ក្បាលកោះ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​៕