លោក ស ខេង ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​បន្ដ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិ​ត្ដ​បន្ដ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​បន្ដ​ខិតខំ​ប្រឹងប្រែង ដើម្បីអោយ​ប្រជាន​កម្ពុជា និង​មនុស្សជាតិ ទទួលបាន​ការគោរព​សិទ្ធ សេចក្តីថ្លៃថ្នូ ផលប្រយោជន៍​ស្របច្បាប់ និង​ភាព​សុ​ខុ​ដុមរ​មនា​។​

​ថ្លែង​ក្នុង​ពិធី​អបអ​សាទរ​ទិវា ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ លើក​ទី​១២ កាលពី​សៀ​ល​ថ្ងៃទី ១២ ខែធ្នូ នេះ នៅ​សាល​មហោស្រប​កោះ​ពេជ្រ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​អំពើ​ជួញដូរ​មនុស្ស​ជា​បទឧក្រិដ្ឋ និង​ប្ដេជ្ញាចិត្ដទ​ប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​នេះ​ឲ្យ​បាន​ខ្លាំងក្លា ដោយ​មិន​អនុ​ញ្ញា​តិ្ដ​ឲ្យ​ជនល្មើស​មានឱកាស​ពង្រីក​សកម្មភាព​បង្ក​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ ដោយ​មិនបាន​ឆ្លើយតប​នោះ​។​

​លោក​បញ្ជាក់ថា បទល្មើស​ជួញដូរ​មនុស្ស​គឺជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​កាន់តែ​ស្រួចស្រាល និង​គ្រោះថ្នាក់​ជាទីបំផុត ដល់​មនុស្សជាតិ ជាពិសេស ក្នុងចំណោម​ពលករ​ទេ​សន្ដរ​អន្ដោប្រវេសន៍ ដែល​បាន​ចាកចេញ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស និង​ជនភៀសខ្លួន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ដោយ​មិន​រើសមុខ​។

​ម្យ៉ាងវិញទៀត ជនល្មើស​កាន់តែ​ប្រហើ​ន មាន​កលល្បិច​កាន់តែ​ខ្ពស់ មាន​ណ្ដា​ញ​ប្រទាក់ក្រឡា​គ្នា​កាន់តែ​ស្មុកស្មាញ ឆ្លងដែន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ និង​មាន​ប្រព័ន្ធ​ទាក់ទង​កាន់តែ​ទំនើប​ដែល​បង្ក​ការលំបាក​ដល់​សមត្ថកិច្ច និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នានា ក្នុងការ​បង្ក្រាប និង​ផ្ដន្ទាទោស​ជនល្មើស​អោយមាន​ប្រសិទ្ធភាព​។​

​លោក​បន្ដថា ដើម្បីអោយ​ប្រជ​ន​កម្ពុជា និង​មនុស្សជាតិ ទទួលបាន​ការគោរព​សិទ្ធ សេចក្តីថ្លៃថ្នូ ផលប្រយោជន៍​ស្របច្បាប់ និង​ភាព​សុ​ខុ​ដុមរ​មនា​នេះ ដោយ​រួមសហកា​ជាមួយ​បណ្ដា​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក ដើម្បី​រួមគ្នា​បង្ក្រាប​ការជួញដូរ​មនុស្ស​គ្រប់​រូបភាព និង​ផន្ទាទោស​ជនល្មើស​អោយ​កាន់តែ​ម៉ឺងម៉ាត់ ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ប្រសិទ្ធភាព​បទល្មើស​។​

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណ និង​កិច្ចព្រមព្រាងទ្វេភាគី ពហុភាគី ដើម្បី​រួមគ្នា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គប្បី​ជំរុញ​ការ​អនុវត្ដ​ន៍​អោយមាន​ប្រសិទ្ធភាព និង​រួមគ្នា​ពិនិត្យ​លើ​ចំណុច​ខ្វះខាត​នៃ​កា​អនុវត្ដ ហើយ​រួមគ្នា​កែលម្អ​អោយបាន​ទាន់ពេលវេលា​៕