​បុរស​ម្នាក់​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ទាំងពីរ ខណៈ​កាប់​ព្រៃ​រាន​ដី​ធ្វើ​ចំការនៅ​ស្រុក​សំឡូត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

បាត់ដំបង ៖ បុរស​ម្នាក់​ខ​ណះ​កាប់​ព្រៃ​រាន​ដី​ធ្វើ​ចំការ ជាន់មីន​ផ្ទុះ​ដែល​សល់​ពី​សម័យ​សង្គ្រាម​បណ្តាលអោយ​របួសធ្ងន់​ដាច់​ជើង​ទាំងសងខាង​។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤៖០០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ក្រោយ​ប៉ុ​ស្ត៍ ៤០០ ស្ថិតនៅ​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​បុរសរងគ្រោះ​មានឈ្មោះ ឡាយ គឹម​ហ៊ាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ចំនុច​ភូមិ ឃុំ​កន្លែង​កើត ហេតុ​ខាងលើ បណ្តាលអោយ​រងរបួស​ដាច់​ជើង​ទាំងសងខាង​។

​សូមជម្រាបថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ខាងលើ បានធ្វើ​ចុះទៅ​កាប់​ព្រៃ រាន​ដី​ដើម្បី​ដាំ​ដំណាំ​នៅ​ចំនុច​កន្លែងកើតហេតុ ក៏ត្រូវ​ជាន់​គ្រាប់មីន​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាលអោយ​ផ្ទុះ​កក្រើក​យ៉ាងខ្លាំង​បណ្តាល​ជនរងគ្រោះ​រងរបួស​ដា​ច់​ជើង​ទាំងពីរ​តែម្តង​។​
​ក្រោយពេល​កើតហេតុ ប្រជាព​រដ្ឋ​បាននាំគ្នា​ជួយ​សែង​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ តែ​រហូតមកដល់​ថ្ងៃនេះ មិនទាន់​ដឹងថា ជនរងគ្រោះ​មាន​ស្ថានភាព​របួស និង​សុខភាព​យ៉ាងណា​នៅឡើយ​ទេ​៕