អាជ្ញាធរ​ជាតិ​អប្សរាជីក​ប្រឡាយ​៥​កន្លែង ដើម្បី​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១១ ខែធ្នូ កន្លងទៅនេះ បាន​ជូនដំណឹង​ឲ្យ​សាធារណជន​បាន​ជ្រាបថា អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការជីក​ប្រឡាយ តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ ទៅតាម​ទីតាំង​ចំនួន ៥ រួមមាន​៖

• ភូមិ​ភោក​បេង ភូមិ​ភោក​តា​ចាន់ និង​ភូ​មិកសិ​ន្ទុ​អង្គរ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​
• ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​
• ភូមិ​ក្រ​វ៉ាន់ និង​ស្រះស្រង់​ត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប​
• ភូមិ​ត្រាច​ជ្រុំ សង្កាត់​អំពិល ក្រុង​សៀមរាប​
• ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាប់ផ្ដើម​អនុវត្ត​ការងារ​ខាងលើ ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​បញ្ចប់​ការងារ​។​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ទៀតថា ការជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​នេះ គឺ​ដើម្បី​ការពារ​និង​រក្សា​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​៕