បាក់​ដី​ច្រាំងទន្លេ នៅ​ភូមិ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ពលរដ្ឋ​អំពាវនាវ​សុំ​ការអន្តរាគមន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

កណ្តាល ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក មុខកំពូល ខេត្តកណ្តាល មានការ​ព្រួយ​បារ​ម្មណ៍ និង​បាន​រុះរើ​ផ្ទះ​ចេញជា​បណ្ដើរៗ​ហើយ ដោយ​ចោទប្រកាន់​ថា​ ដោយសារ​តែមាន​ក្រុមហ៊ុន​បាន​បូម​ខ្សាច់​ពី​ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ ធ្វើអោយ​បាក់​ច្រាំង ទន្លេ​ជាបន្ត​បន្ទាប់ ។​

​ពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ បានស្នើ​សុំ​ទៅ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា អាជ្ញាធរ​ដែនដី និង​ក្រសួង​ពាក់​ព​ន្ធ័​នានា សូមមេត្តា​លោក​ជួយ​អន្តរាគមន៍​ដោះស្រាយ​ពី​បញ្ហា​នេះ​ផង ព្រោះ​ច្រាំង ទន្លេ​បាន​បាក់ ជា​បន្តបន្ទាប់​ទាំងយប់​ទាំង​ថ្ងែ បង្ក​ខូចខាត​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវថ្នល់ ធ្វើ​ឲ្យ​មាន ភ័យខ្លាច​យ៉ាងខ្លាំង​៕