( Updat) ADB ផ្តល់ប្រាក់​កម្ចី៧០​លាន​ដុល្លារ​សម្រាប់កែលម្អ និង​លើកកម្ពស់​គុណភាព​ផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេច​ផ្តល់​ប្រាក់កម្ចី​ប្រមាណ ៧០​លាន​ដុល្លារ​សម្រាប់​កែលម្អ និង​លើកកម្ពស់​គុណភាព​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ ៦​។

ពិធី​ចុះហត្ថលេខា​ទទួល​ប្រាក់កម្ចី​នេះ​ធ្វើឡើង​រវាង ឯ​.​ឧ ស៊ុន ចាន់ថុល រដ្ឋ​
​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​មកពី ADB នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​ឱ្យដឹងថា ថវិកា​នេះ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​អ្នក​លឿង​ទៅ​បាវិត​ពី​កម្រាល​កៅស៊ូ DBST នាពេល​បច្ចុប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC​។

ចំណែក​កំណាត់​ផ្លូវជាតិ​លេខ​៦​វិញ គឺ​ត្រង់​ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ ដែល​បច្ចុប្បន្ន​មាន​កម្រាល​កៅស៊ូ AC​ស្រាប់​ហើយ​នោះ នឹងត្រូវ​សាងសង់​លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹងធ្វើ​ការលើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល ១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦​ខែ សរុប​ប្រើ​រយៈពេល ៥៤​ខែ ហើយនឹង​ចាប់ផ្តើម​ការដ្ឋាន​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២៣៕