គិត​ត្រឹម​ឆ្នាំនេះ ក្រសួងបរិស្ថាន បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាង ១​ពាន់​នាក់ សម្រាប់​គ្រប់គ្រង និង​ការពារ​ធនធានធម្មជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​ក្រសួងបរិស្ថាន បាន​ពង្រឹង​ការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ ដែល​បច្ចុប្បន្ននេះ បង្កើតបានជា​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង និង​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ៧,២​លាន​ហិកតា ហើយ ក្រសួងបរិស្ថាន មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាង ១.២០០​នាក់ ដែលជា​មន្ត្រី​មាន​សមត្ថកិច្ច​កំពុងធ្វើការ ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​នេះ​បើតាម ការបញ្ជាក់​របស់ ឯ​.​ឧ​. សាយ សំ​អាល់ ដែល បាន​ផ្សព្វផ្សាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ព្រ​ហ​ស្បិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ។

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​កំណត់​ផែនការ​យុទ្ធសាស្ត្រ ពង្រឹង​គ្រប់គ្រង​លើ​វិស័យ​បរិស្ថាន​ផ្តោតលើ កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​៕