ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង​។​

​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២ នេះ គឺជា​ទំនប់​ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា មាន​កម្លាំង​ថាមពល​៤០០​មេ​ហ្គា​វ៉ា​ត់ ចំណាយ​ពេលវេលា​សាងសង់​អស់​រយៈពេល​ជាង​៥​ឆ្នាំ ដោយ​ក្រុមហ៊ុន HYDROPOWER LOWER SESAN II របស់​ចិន​។​

​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលរួម និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន រួមទាំង​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត បាន​ត្រៀមលក្ខណៈ​ការពារ​សុវត្ថិភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ខាងលើនេះ​៕