ជម្លោះ​ក្នុង​អាពាហ៍ពិពាហ៍ បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់ រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2018 ក+ ក-

​ពោធិសាត់ ៖ មនុស្ស​ប្រមាណ​១៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារ​ជម្លោះ​បងប្អូន​កូនកំលោះ និង​កូនក្រមុំ​ក្នុង​កម្មវិធី​ទទួលភ្ញៀវ​នៃ​អា​ពា​ហ៍​ពិ​ពាណ៍​មួយ​។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រឿង​ជំលោះ​បង្កឡើង​ដោយ​បងប្រុស​កូនកំលោះ ផឹកស្រា​ក្នុង​រោង​មិនទាន់​អស់ បែរជា​ចង់ទៅ​ទិញ​ស្រា​ពី​ក្រៅ​មក​ផឹក ប៉ុន្តែ​ភាគី​ខាង​ស្រី​ឃាត់​មិន​ឲ្យ​ទៅ​ទិញ បែរជា​ផ្ទុះ​ហឹ​ង្សា​ផ្អើល​ពេញ​រោងការ ខណៈ​កំពុង​ទទួលភ្ញៀវ​។ ជា​លទ្ធផល​ចុងក្រោយ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​១៣​នាក់​។

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​មួយ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជំលោះ​ដែល​បង្កឡើង​ដោយ​បងប្រុស​បង្កើត​កូនកំលោះ​ខាងលើនេះ គឺ​ផ្ដើមចេញពី​ផឹកស្រា​មិនទាន់​អស់ បែរជា​ចង់ទៅ​រក​ទិញ​ស្រា​ពី​ខាងក្រៅ ប៉ុន្តែ​ភាគី​ខាង​កូនក្រមុំ​មិន​ឲ្យ​ទៅ​ទិញ​ព្រោះ​ស្រា​នៅ​ច្រើន​។

ប្រភព​បន្តថា​គ្រាន់តែ​ចន្លោះប្រហោង មើល​មិន​គ្រប់​ជ្រុងជ្រោយ​ប៉ុណ្ណោះ ភាគី​ខាង​បង​កូនកំលោះ បាន​ពោល​ពាក្យ​ថា ពួក​ស្រុកស្រែ​បានតែ​វាយ​សម្លាប់ចោល ខណៈនោះ​ភាគី​ខាង​កូនក្រមុំ​បានលឺ ក៏​ផ្ទុះ​ហឹ​ង្សា​កើតឡើង​តែម្ដង​៕