CPP រៀបចំ​សន្និបាត​រយៈពេល​៣​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2018 ក+ ក-

​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃនេះ បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​។ សន្និបាត​នេះ ធ្វើឡើង​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ​រហូតដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​។​

​កិច្ចប្រជុំ​នៃ​សន្និបាត​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ថ្នាក់ដឹកនាំ​មិនមែនជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល សរុប​ជាង​១​ពាន់​នាក់​។​

​សន្និបាត​ធ្វើ​ឡើងជា​ទៀងទាត់ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​នយោបាយ​កន្លង​មក ព្រមទាំង​កំណត់​ទិសដៅ​នយោបាយ សម្រាប់​ពេលខាងមុខ ក្នុងនោះ​ក៏​នឹងមាន​ការពិភាក្សា​ត្រួតពិនិត្យ ការងារ​បច្ចុប្បន្ន​រប​ស់​គណបក្ស តើ​មាន​អ្វីខ្លះ​ដែល​សម្រេចបាន​ជោគជ័យ អ្វីខ្លះ​ដែល​នៅ​សេសសល់ អ្វីខ្លះ​ជា​បញ្ហា​ប្រឈម និង​អ្វីដែល​ត្រូវ​កែលម្អ ដើម្បី​ធ្វើយ៉ាងណា​ដឹកនាំ​កម្ពុជា ឱ្យសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕