​មន្ត្រី​ជាប់កិច្ចសន្យា​ត្រូវបាន​ដំឡើង​ប្រាក់កម្រៃ​ពី ៦០​ម៉ឺន​ដល់ ៦៥​ម៉ឺន​រៀល នៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នេះ បានសម្រេច​ចេញ​អនុក្រឹត្យ​លេខ​១៧២ ស្តីពី​ការដំឡើង​ប្រាក់កម្រៃ​មន្ត្រី​ជាប់កិច្ចសន្យា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​អនុក្រឹត្យ​ថ្មី​នេះ បាន​បញ្ជា​កើ​ថា សម្រេច​ដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ពី​ចំនួន ៦០​ម៉ឺន​រៀល ដល់ ៦៥​ម៉ឺន​រៀល ដែល​ត្រូវដាក់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្តន៍​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ នេះ​តទៅ​៕