រដ្ឋាភិបាល​ ដំឡើង​​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋានដល់​ន្ត្រី​រាជការ ចាប់​ពីខែមករា នេះ​តទៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

ភ្នំពេញ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែធ្នូ​នេះ បានចេញ​អនុក្រឹត្យ​លេខ​១៧៣ ស្តីពី​ការកែប្រែ​តម្លៃ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជកា​រ សម្រាប់​ឆ្នាំ​២០១៩​។​

​អនុក្រឹត្យ​នេះ សម្រេច​កែប្រែ​ឯក​តា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន​ពី​ចំនួន ២១៣០​រៀល ទៅ​ចំនួន​២៣៤០​រៀល ក្នុង​មួ​យស​ន្ទ​ស្សន៍ ដែល​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩​តទៅ​។​

​តាមរយៈ​អនុក្រឹត្យ​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ប្រាក់បៀវត្ស​មន្ត្រីរាជការ ត្រូវបាន​ដំឡើង​ច្រើនជាង​មុន ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​នៅ​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ​ដែល​ខិតខំ​បម្រើ​ជាតិ មាតុភូមិ​៕