ព្រះមហាក្សត្រ​កម្ពុជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​វៀតណាម​រយៈពេល​បី​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ នេះ ស្តេច​បាន​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៣​ថ្ងៃ​។

​តាម​កម្មវិធី​គ្រោងទុក ព្រះរាជទស្សនកិច្ច​រប​ស់​ព្រះមហាក្សត្រ​កម្ពុជា​នៅ​ទីក្រុង Hanoi និង​ទីក្រុង Danang វៀតណាម គឺ​ចាប់ពី​ថ្ងៃទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០១៨ តាម​ការ​សូម​យាង​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​អវត្តមាន​របស់​ព្រះអង្គ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​បំពេញការងារ​ជំនួស​ព្រះអង្គ​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”៕