រកឃើញ​ក្នុង​ផ្សារ​វាលរេញ មាន​លក់​បង្គា​ចាក់​បញ្ចូល​សារធាតុ​ចាហួយ​ជិត ១៤​គ​.​ក្រ​.
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​រកឃើញ​បង្គា មឹក មាន​ចាក់​បញ្ចូល​សារធាតុ​ចាហួយ​ចំ​នួ​យ​១៣,៧០​គ​.​ក្រ​. ដាក់លក់​នៅក្នុង​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់​។​

​ប្រតិបត្តិការ​នេះ បានការ​សហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មការ​ផ្សារ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែល​ដាក់តាំង​លក់​ក្នុង​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ផងដែរ​។​

​មន្ត្រី​កាំកុងត្រូល ឲ្យ​ដឹងថា ក្នុង​សកម្មភាព​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ នៅលើ​ផលិតផល​ម្ហូបអាហារ និង​គ្រឿង​សមុទ្រ​មួយចំនួន​ដូចជា បង្គា មឹក ហើយ​ត្រូវបាន​ដ​ក​ហូត និង​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ងា​ជីវ​ករ​ឲ្យ​បញ្ឈប់​ការលក់​នូវ​ផលិតផល​ខូចគុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ជា​បន្តទៅទៀត ព្រោះ​អាច​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​នៅពេលណា​ដេ​ល​រកឃើញ​នៅ​ថ្ងៃក្រោយ​ទៀត​៕