តុលាការ​កំពូល​តម្កល់​ទោស​លោក សម រ​ង្ស៉ី សងជំងឺចិត្ត​សម្តេច​តេ​ជោ​១​លាន​ដុល្លារ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ សាលក្រម​សំណុំរឿង​លោក សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ត្រូវបាន​តុលា​ករ​កំពូល​ប្រកាស​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ ដោយ​តម្កល់​ទោសទណ្ឌ​តាម​សាលដីកា​របស់​សាលាដំបូង​ដ​ដេ​ល​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បានប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម និង​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ដែល​បាន​កាត់ទោស​ផាកពិន័យ​លោក សម រ​ង្ស៉ី ចំនួន​១០​លាន​រៀល និង​បង្គាប់​ឱ្យ​ទណ្ឌិត​នេះ សងជំងឺចិត្ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤០០០​លាន​រៀល (​ប្រហែល​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ចំពោះ​បទ​បរិ ហា រ​កេរ្តិ៍​លើស​ម្តេច​តេ​ជោ ហ៊ុន សែន​។

​លោក គី តិច មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា តុលាការ​កំពូល ១៖ បដិសេធ​បណ្តឹងសាទុក្ខ របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​សម រង្សី ដោយ​ទាស់​នឹង​គតិ​ច្បាប់ ។ ២៖ តម្កល់​សេចក្តីសម្រេច ក្នុង​សាលដីកា​របស់​សាលា​ឧ​ទ្ធ​រ​ណ៏ ទុកជាបានការ​ពេញ​ទាំងមូល ។ ៣ ៖ សាលដីកា​នេះ ត្រូវបាន​ប្រកាស ជា​សាធារណ​: នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​។ ការប្រកាស​សាលដីកា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សាលា​កំពូល បាន​ជំនុំជម្រះ​លើ​បណ្តឹង​សារទុក្ខ​របស់ មេធាវី​លោក សម រ​ង្ស៉ី ដែល​បាន​ប្តឹង​ជំទាស់ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​កន្លងមក​៕