JICA បន្ត​ផ្តល់​ជំនួយឥតសំណង​៣០​លាន​ដុល្លារ​សម្រាប់​ការពារ​ទឹកជំនន់នៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បានសម្រេច​ផ្តល់​ជំនួយឥតសំណង​ថ្មី​ទៀត​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​អាជ្ញាធរ​បន្ត​អនុវត្តន៍​គម្រោងការ​ពា​រ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​

​ការអនុវត្តន៍​គម្រោង​ជំហាន​ទី​៤ នេះ ត្រូវបាន​ប្រកាស​បែងចែក​តំបន់​ដែល​ត្រូវ​កែលម្អ នៅក្នុង​កិច្ចប្រជុំ​មួយនា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅតាម​ទីតាំង​ដូចខាងក្រោម ៖

​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨,២​គីឡូម៉ែត្រ​។​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤,៤​គីឡូម៉ែត្រ​។​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។​

ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ​ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​៕