កម្ពុជា ដាក់​ដំណើរការ​ប្រព័ន្ធ​ការងារ​ត្រួតពិនិត្យ​ផ្លួ​វ​អាកាស​ដំបូង​គេ​ក្នុង​អាស៊ាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​តាមផ្លូវ​អាកាស (ACCU) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​។

​លោក គុណ ញឹម អះអាងថា នេះ​ជា​ការិយាល័យ​ដំបូងបង្អស់​នៅ​អាស៊ាន បន្ទាប់ពី​គម្រោង​ការិយាល័យ​អង្គភាព​ត្រួតពិនិត្យ​កុងតឺន័រ ត្រូវបាន​ពង្រីក​ទៅកាន់​បណ្តា​អាកាសយានដ្ឋាន​អន្តរជាតិ រួមមាន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស គុយបា ហ្ស​ក​ហ្ស៊ី ហ្ស៊​កដា​នី ប៉ា​គី​ស្ថាន ស្រីលង្ការ និង​អ៊ុយ​ក្រែ​ន​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, លោក Russel Bash តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​, លោក Mark Stanley មន្ត្រី​សម្របសម្រួល​ប្រចាំ​តំបន់​នៃ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) និង​តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ផងដែរ​៕