លោក ជា សុផារ៉ា ត្រូវបានតែងតាំង​ជាប្រធាន​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​តែងតាំង​សមាសភាព​ថ្មី នៃ​អាជ្ញាធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី ដោយមាន​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​។ នេះ​បើ​យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​១៣ ខែធ្នូ កន្លងទៅ នេះ​។​

​អនុក្រឹត្យ​បានបញ្ជាក់​ពី​សមាសភាព​ថ្មី នៃ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ មាន​លោក​ទេស​រដ្ឋមន្ត្រី ឃុន ហាំង ជា​អនុប្រធាន​ប្រចាំការ និង​មាន​សមាជិក​ចំនួន​២០​រូប​ផ្សេងទៀត ដែលជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពី​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ចំនួន​១៨​។ ក្នុងនោះ​អភិបាល​រាជធានី​-​ខេត្ត ក៏​ជា​សមាជិក នៃ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ផងដែរ​៕