រដ្ឋាករទឹក នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​នៅ​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ឫស្សីកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ ប្រកាស​ពី​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី នៅ​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ការផ្អាក​នេះ ដើម្បី​អនុវត្តន៍​ការងារ​ដំឡើង​នាឡិកាទឹក​ទំហំ​៨០​មី​ល្លី​ម៉ែត្រ នៅលើ​ផ្លូវ​៣៦R កែង​នឹង​ផ្លូវ​៩៧R ដល់​ប្លុក​បរិវេណ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Triump ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ​។ ការងារ​តម្លើង​នាឡិកា​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករ ទឹក​ស្វយ័ត​ភ្នំពេញ ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​បួន​ម៉ោង ចាប់ពី​ម៉ោង​០៨​យប់ រហូតដល់​១២​យប់ នឹង អាចធ្វើ​ឲ្យ​គុណភាព​ទឹកល្អក់​កករ​ក្នុង​រយៈពេល​ខ្លី ក្រោយពេល​កាត់​ភ្ជាប់​បំពង់​ថ្មី​រួចរាល់​។​

លោក​អភិបាល​បាន​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ និង​ស្នើ​ឲ្យ ពលរដ្ឋ​ត្រៀម​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​នេះ​ផងដែរ​៕