អតីត​ពិធីករ​ ឡាយ អ៊ិន និង​មនុស្ស​៣​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ភ្នំពេញ ៖ អតីត​ពិធីករ ឡាយ អ៊ិន និង​បក្ខពួក ៣​នាក់​ទៀត ត្រូវបាន​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន “​ក​៦” ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅមុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក ។

តាម​របាយការណ៍​រប​ស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ នេះ​ថា ការចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង ៤​នាក់​នេះ បានធ្វើ​ឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាង ១​គ​.​ក្រ​.​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ ហែម បូរិទ្ធ (​ហៅ ឡាយ អិន អតីត​ពិធីករ​) ភេទ​ប្រុស , ២.​ឈ្មោះ អ៊ិន សុខន ភេទ​ប្រុស , ៣.​ឈ្មោះ ម៉ៅ ស៊ីណា ភេទ​ស្រី និង ទី​៤.​ឈ្មោះ ស៊ិន សម្ផស្ស ភេទ​ប្រុស ដោយ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​សរុប​ចំនួន ៖ មេ​តំ​ហ្វេ​តា​មីន​៣៧៤.៣៩​ក្រាម ។​- អិ​ច​ស្តា​ស៊ី​៦០៩,៣៣ ក្រាម និង​កាំភ្លើងខ្លី​១​ដើម ម៉ា​កឡុក​។​

​តាម​របាយការណ៍​បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ឈ្មោះ ស៊ិន សម្ផស្ស ហៅ ស៊ិន សំ​ភ័​ស្ត ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​រួចហើយ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន និង​ជា​មេខ្លោង ក្នុងករណី​ដូជគ្នានេះ​៕