ជនជាតិ​ថៃ​ចំនួន ២៦​នាក់ នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​វិញ​នៅ​ថ្ងៃសៅរ៍នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ភ្នំពេញ ៖ ជនជាតិ​ថៃ ចំនួន ២៦​នាក់ នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ព​កា់​ព័ន្ធ​នឹង​ប្រើប្រាស់​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ទៅ​ប្រទេស​ថៃ​។​

​គរ​បញ្ជាក់ថា ការបណ្ដេញ​នេះ អនុវត្តតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​២៧ និង​២៩ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៨​។

នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក ដ្ឋាន ​អន្តោប្រវេសន៍ នឹងធ្វើ​ការបណ្ដេញ​ជន​ជាតិ​ថៃ ចំនួន ២៦​នាក់​(​ស្រី ៩​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​(VOIP) ទៅកាន់​ប្រទេស​ថៃ វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​នឹងមាន​ការចូល​រួមសហកា​រ​ជាមួយ​ភាគី​នគរបាល​ប្រទេស​ថៃ​ចាំ​ទទួលយក ។​

​ជនជាតិ​ថៃ​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​បង្ក្រាបបាន កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នឹង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​កាត់ទោស​ដាក់ពន្ធនាគារ​ចំនួន ១០​ខែ​៕