អតីតយុទ្ធជន អាច​បើកប្រាក់បៀវត្សរ៍​ប្រចាំ​ខែធ្នូ នៅ​ថ្ងៃទី​២៤ ធ្នូ ខាងមុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ភ្នំពេញ ៖ បេឡា​ជាតិ​អតីតយុទ្ធជន នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​បើកប្រាក់​របប​សន្តិសុខ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៨ ជូន​អតីតយុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ​អតីតយុទ្ធជន ចាប់ពី​ម៉ោង​០៨​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​តទៅ តាម​ប្រព័ន្ធ​ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​អេស៊ីលីដា នៅ​ទូទាំងប្រទេស​។

​ចំពោះ​ការបើកប្រាក់​របប​សន្តិ​សុខ​សង្គម​ខាងលើនេះ អតីតយុទ្ធជន​ទាំងអស់ ត្រូវយក​ភ្ជាប់​មកជា​មួយ នូវ​សៀវភៅ​គណនី និង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ឬ​កាត ATM ដើម្បី ប្រើប្រាស់ បើក​នៅតាម​ទូរ ATM របស់​ធនាគារ​ដៃគូ​ខាងលើ នៅ​ទូទាំងប្រទេស​៕