លោក អ៊ុន ចាន់​ដា កាត់​ខ្សែបូសម្ពោធ​បុស្បុក​តំកល់​រូបសំណាក់​លោកតា​សួង អ្នក​សច្ចំ​ភ្នំ​ត្បែង ខេត្តព្រះវិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2018 ក+ ក-

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ ធ្នូ ឆ្នាំ ២០១៨​នេះ លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជាច្រើនរូប​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ទ​កាត់​ខ្សែ​បូ បុស្បុក​តំកល់​រូបសំណាក់​លោកតា​សួង អ្នក​សច្ចំ​ភ្នំ​ត្បែង ខេត្តព្រះ វិហារ ស្ថិតនៅ​រង្វង់​មូល​ផ្លូវបំបែក​គូរ​លែ​ន ភូមិ​គូរ​លែ​ន ឃុំ គូរ​កែន​ស្រុក​គូរ​លែ​ន ខេត្ត ព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចូល​និង​មិន​បានមក​ចូលរួម​សូម​ឲ​លោកតា សួង តាម​ថែរក្សា បីបាច់​ដល់​ពួកយើង​ទាំងអស់គ្នា ។ ហើយ​លោក​បាន​បន្តថា ការសាងសង់​បុស្បុក​សំរាប់​តំកល់​រូបសំណាក់ លោកតា សួង នេះ​ឡើង​គឺ​ដើម្បី គោរពបូជា​និង​សូម​សេចក្ដី​សប្បាយ​គ្រប់ៗ​គ្នា ។​ និង​សូម​ឲ​បងប្អូន​ទាំងអស់គ្នា​ត្រូវ​ចូល រួម​គោរពបូជា​និង​ថែរក្សា​បរិ​ដ្ឋា​ន​ឲ​បានល្អ​ទាំងអស់គ្នា ។ ការកសាង​និង​ស្ថាបនា​រូបសំណាក់​និង​បុស្បុក​លោកតា សួង នេះ​គឺមាន​ការចូលរួម​ពី​លោក សំលៀង​ទ្រី ប្រធាន​មន្ទី​សាធារ ណ កា​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ផង​ដែល​។​

​សូម​អាន​ប្រវត្តិ​អ្នក​សច្ចំ​ភ្នំ​ត្បែង​លោក តា សួង ដែលមាន​ប្រវត្តិ​ដូចខាងក្រោម​៕​