ចាប់បញ្ជូន​អ្នកបើក​គ្រឿងចក្រ​ឈូស​ទន្ទ្រាន​ដីព្រៃ​ទៅ​តុលាការ តែ​ថៅកែ​រួចខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2018 ក+ ក-

​ខេត្តកំពង់ឆ្នាំង ៖ នៅ​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ ចុងឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប​បទល្មើស ក្នុងការ​ឈូសឆាយដី​ព្រៃ​លិច​ទឹក ដីព្រៃ​ជើងភ្នំ និង​ដីព្រៃ​សហគមន៍​របស់​រដ្ឋ បានជា​ច្រើន​ករណី និង​ចាប់​គ្រឿងចក្រ​បានជា​ច្រើន​គ្រឿង ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​មេការ និង​ថៅកែ​ដែលជា​អ្នកបញ្ជា​ក្នុង​បទល្មើស​ខាងលើ មិនត្រូវ​ចាប់ខ្លួន​នោះទេ ប៉ុន្តែ​គេ​ឃើញ អ្នកបើកបរ​គ្រឿងចក្រ​ចំនួន​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ ។

​ប្រធាន​មន្ទីរ កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កំពង់ឆ្នាំង លោក ងិន ហ៊ុន បានធ្វើការ​បដិសេធន៍​ថា មកដល់ពេលនេះ​មិនទាន់មាន​ការដោះលែង​គ្រឿងចក្រ​ណាមួយ ដែល​បានធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​ដី​ព្រៃឈើ នៅឡើយ​នោះទេ ជាងនេះទៅទៀត មនុស្ស​ពីរ​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួចហើយ កាលពី​ចុង​សប្តាហ៍​នេះ ពាក់​ព​ន្ឋ័​ទៅនឹង​ឈូសឆាយ​ដីព្រៃ​សហគមន៍​នៅ​ភូមិ​ជ័រ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ​។​

​យ៉ាងណាក៏ដោយ មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ កំពុង​ត្រូវបាន​ថៅកែ​បញ្ជា​ឲ្យ​គេ​រត់ការ​ខ្វែងដៃខ្វែងជើង​ដើម្បី​ដោះលែង ពិសេស​ដោះលែង​គ្រឿងចក្រ​ឲ្យ​រួច​ផុតពី​សំណាញ់​ច្បាប់ ៕